ម្ចាស់​ផ្ទះ U16 កម្ពុជា​ ចាញ់​ U16​ ថៃ 0-៦

ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​​១៦​ឆ្នាំ​ក្នុង​នាម​ជា​ ម្ចាស់​ផ្ទះ​ត្រូវ​បាន​​​ក្រុម​ជើង​ឯក​ចាស់​ U16 ថៃ​យក​ឈ្នះ​ដោយ​លទ្ធផល៦-០ សម្រាប់​ការ​ប្រកួត​លើក​ទី​បី​នៃ​ពាន​​រង្វាន់​ AFF Smart U16 Championship 2016 នៅ​ពូល B។ ការ​ប្រកួត​តង់​ទី​មួយ ក្រុម​យុវជន​ថៃ​ស៊ុត​ចូល​កម្ពុជា​តែ​១​គ្រាប់​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​តង់​ទី​ពីរ ក្រុម​យុវជន​ថៃ​បាន​បន្ថែម​៥​​គ្រាប់​ទៀត​ដើម្បី​យក​ឈ្នះ​ដោយ​លទ្ធផល ៦-០ ឡើង​ទៅ​ឈរ​លេខ​១​ក្នុង​ពូល​ B។ ចំពោះ​ក្រុម​យុវជន​ម្ចាស់​ផ្ទះ​កម្ពុជា​រក​ឱកាស​​ស៊ុត​ចំគោល​ដៅ​របស់​ថៃ​ឡើយ បើ​ទោះ​ជា​ព្យាយាម​វាយ​​បក​យ៉ាង​ណា​ក៏​ដោយ។

ទោះ​បី​ជា​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ ក្រុម​កម្ពុជា​​នៅ​តែ​ឈរ​លេខ​២​ដោយ​មាន​៦​ពិន្ទុ និង​នៅ​មាន​ឱកាស​ឡើង​វគ្គ​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ដោយ​ត្រូវ​ ជួប​នឹង​ក្រុម​យុវជន​ទីម័រ​ខាង​កើត។ ការ​ប្រកួត​ចុង​កក្រោយ កម្ពុជា​ត្រូវ​ការ​ឈ្នះ​ទីម័រ​ខាង​កើត៕​

ក្រុម​យុវជន​កម្ពុជា
U16-Thailand-Team-22
 ក្រុម​យុវជន​ថៃ

U16-Cambodian-vs-U16-Thailand-1សកម្មភាព​ប្រកួត



AFF U16 B NEW​១

ប្រភព៖ Sabay

Comments